កិច្ចប្រជុំ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំតារាងកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ របស់មន្ទីរ
ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនិងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
លោកស្រី ខៀវ សុជាតា អនុប្រធានមន្ទីរ តំណាងលោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំតារាងកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ របស់មន្ទីរ សហវ រតនាគារ- សាខាពន្ធដារ និងសាខាគយនិងរដ្ឋាករ នៃខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ផេង អុី អនុប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន កសហវ.។ កិច្ចប្រជុំនេះផងដែរប្រព្រឹត្តិទៅនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។
ព័ត៌មានទាក់ទង