សិក្ខាសាលាផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត, និងផែនការថវិកា សម្រាប់ឆ្នាំ២០២៧
ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, August 24, 2026
លោក ហួត សុធារិទ្ធ អនុប្រធានមន្ទីរ តំណាងលោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត, និងផែនការថវិកា សម្រាប់ឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសណ្ឋាគារ សុខា ភ្នំពេញ។
ព័ត៌មានទាក់ទង